អ្នកបានជ្រើសរើស
0 / 0
គម្រោង។
ផែនការសម្រាប់អនាគត លំនៅដ្ឋាន ការថែទាំសហគមន៍ ការដឹកជញ្ជូន សុខភាពផ្លូវកាយ ផ្លូវចិត្ត និងសុខភាពផ្លូវសតិអារម្មណ៍

ព័ត៌មានទាំងនេះគ្រាន់តែជាព័ត៌មានទូទៅប៉ុណ្ណោះ។ សន្លឹកឆ្នោតរបស់អ្នកនឹងមិនត្រូវបានរក្សាទុកនោះទេ។

ការណែនាំ

  1. សូមជ្រើសរើសគម្រោងដែលអ្នកចង់គាំទ្រ។ អ្នកអាចបោះឆ្នោត រហូតដល់ 4 គម្រោង។
  2. សូមចុចប៊ូតុង "ដាក់បញ្ចូលសន្លឹកឆ្នោតរបស់ខ្ញុំ" នៅពេលដែលអ្នកបានសម្រេចចិត្តរួចរាល់។

សម្គាល់៖ គម្រោងទាំងនេះ ត្រូវបានដាក់តម្រៀបតាមបែបចៃដន្យ (មិនតាមលំដាប់ទេ)។



ផែនការសម្រាប់អនាគត

C.E.O. CoLabs – ​ការដាំដុះលទ្ធផលសហគ្រិន

ព្រឹត្តិបត្ររដូវក្តៅនេះ ប្រកាសអំពីការចាប់ផ្តើមនៃការបណ្តាក់ទុនរួមគ្នា,​ C.E.O. CoLab - បណ្ដុះបណ្ដាលលទ្ធផលសហគ្រិន​ ដែលជាគម្រោងផ្លាស់ប្តូរដែលដឹកនាំដោយយុវជន ដែលមានគោលបំណងធ្វើបដិវត្តន៍សហគ្រិនភាពនៅក្នុងទីក្រុងឡុងប៊ិច។​ មានការបំផុសគំនិតដែលញុំាងអោយចង់ធ្វើ ដោយរឿងព្រេងក្នុងស្រុក ដូចជា Snoop Dogg, ដែលបានចាប់ផ្តើមចក្រភពសកល នៅគ្រាដែលទើបមានអាយុចូល 20 ឆ្នាំដំបូងៗ និងស្មារតីត្រួសត្រាយរបស់មហាសេដ្ឋីបច្ចេកវិទ្យា ដូចជា Mark Zuckerberg, Steve Jobs, និង Michael Dell, C.E.O. CoLab អញ្ជើញយុវជនរបស់ទីក្រុងឡុងប៊ិច​ ឱ្យចាប់ផ្តើមដំណើរអាជីវកម្មរបស់ពួកគេ និងរៀបចំសម្រាប់សេរីភាពហិរញ្ញវត្ថុ។ យើងនៅទីនេះសម្រាប់អ្នកសុបិន អ្នកដែលមានដែលមានមហិច្ឆតាធ្វើជំនួញជំនាន់ទី 1 និងមនុស្សវ័យជំទង់ដែលមានមហិច្ឆតាដែលមានសក្តានុពល ដែលមិនទាន់បានធ្វើ/ប្រឡូកក្នុងអាជីវកម្ម ត្រៀមខ្លួនដើម្បីបញ្ជូន "ថាមពលជាចៅហ្វាយនាយ “(boss energy)” របស់ពួកគេ ទៅជាជំនាញជាក់ស្តែង និងការបណ្តាក់ទុន។ C.E.O. CoLab មិនត្រឹមតែបង្រៀនអាជីវកម្មប៉ុណ្ណោះទេ វាបណ្តុះផ្នត់គំនិតដើម្បីយកឈ្នះលើបញ្ហាប្រឈមខាងមុខ។ យើងជាសាក្សីនៃជំនឿដ៍មុតមាំថា នៅក្នុងទីក្រុងដ៏រស់រវើករបស់យើង គឺជាកន្លែងបង្កាត់ពូជដ៏សម្បូរបែបសម្រាប់អ្នកដឹកនាំ និងសហគ្រិនជំនាន់ក្រោយ។ តាមរយៈការផ្តល់សមាជិកភាពរដូវក្តៅដោយឥតគិតថ្លៃ ដល់យុវជនដែលមានអាយុពី 14-24 ឆ្នាំ យើងកំពុងបំបែកឧបសគ្គនានា ដើម្បីធានាថា កន្លែងផ្តល់អំណាចនេះអាចចូលដំណើរការ/ទទួលបានសម្រាប់ទាំងអស់គ្នា ដោយបំពាក់នូវឧបករណ៍ ធនធាន និងចំណេះដឹង ដែលពួកគេត្រូវការសម្រាប់យុវវ័យរបស់យើង ដើម្បីបំប្លែងគំនិតដ៍ស្វាហាប់ច្បាស់លាស់ដល់របស់ពួកគេ ទៅជាអាជីវកម្មដែលមានភាពជោគជ័យ។ លើសពីកន្លែងធ្វើការ, C.E.O. CoLab គឺជាច្រកទ្វាររដូវក្តៅរបស់អ្នកទៅកាន់សហគមន៍ និងបណ្តាញគាំទ្រ។ យើងមិនមែន​ គ្រាន់តែជាសហគ្រិនដែលកំពុងរីកចម្រើនប៉ុណ្ណោះទេ តែយើងកំពុងចិញ្ចឹមបីបាច់អ្នកដឹកនាំ​ ដែលពួកគេនឹងក្លាយទៅជាមូលដ្ឋានគ្រឹះនៃសហគមន៍របស់យើង។ ជាមួយនឹងការអនុវត្តន៍នូវសុខុមាលភាព និងការពង្រឹងអំណាចរួមនៅក្នុងស្នូលរបស់ខ្លួន, C.E.O. CoLab គឺជាកន្លែងដែលមាគ៌ាថ្មីដែលត្រូវបានបង្កើតឡើង ហើយការរីកចម្រើន គឺអាចមើលឃើញតាមសកម្មភាព។ អានបន្ថែម...
វីដេអូក្នុងយូធូប

តម្លៃប៉ានស្មាន: $50,000

   

Image for C.E.O. CoLabs –  ​ការដាំដុះលទ្ធផលសហគ្រិន

Swag and Grace: សីលធម៌កម្លាំងពលកម្មយុវជន

Swag and Grace: ក្រមសីលធម៌ការងាររបស់យុវជន​ មិនមែនគ្រាន់តែជាកម្មវិធីមួយផ្សេងទៀតនោះទេ វាជាបំណែករបស់យើងក្នុងការធ្វើជាម្ចាស់នៃហ្គេមជីវិត និងការងារ​ ដូចជាអ្នកជំនាញ អញ្ចឹង។ តោះ​យើងប្រឈមជាមួយវាទាំងអស់គ្នា យើង​បានអង្គុយ​ពេញ​ថ្នាក់​ទាំង​ងឿង​ឆ្ងល់​ថា "តើ​ខ្ញុំ​នឹង​ប្រើ​វា​នៅ​ពេល​ណា?" នេះជាកន្លែងដែល Swag & Grace ត្រឡប់អត្ថបទទាំងនេះអោយអ្នកមើលឃើញ។ ទាំងអស់នេះ គឺអំពីកិច្ចព្រមព្រៀងពិតប្រាកដ៖ ជំនាញដែលអ្នកពិតជានឹងប្រើ​ ពេលដែលអ្នកឈានជើងចូលទៅក្នុងពិភពពិត។ ហេតុអ្វីបានជាយើងត្រូវការវា? គិត​អំពី​វា។ តើ​យើង​មាន​ប៉ុន្មាន​នាក់​ដែល​ដឹង​ពី​សុជីវធម៌​នៃ​ការ​ញ៉ាំ​អាហារ ​លើស​ពី​ការ​មិន​និយាយពេលមានអាហារ​ពេញ​មាត់នោះ? ឬរបៀបបង្កើតទំនាក់ទំនងគ្នា ដែលមិនត្រឹមតែសម្រាប់គម្រោងក្រុមបន្ទាប់របស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែអាចនាំទៅរកការងារក្នុងក្តីស្រមៃរបស់អ្នក? ហើយ​យើង ​ក៏​មិន​ចាប់ផ្តើម​គ្រប់គ្រងប្រាក់កាស ឬ​និយាយ​ដោយ​ទំនុកចិត្ត​នៅ​ចំពោះមុខ​មនុស្ស​ ដោយ​មិន​ចង់​រលាយ​បាត់​ទៅ​ក្នុង​ខ្យល់​ដ៏​ស្តើង​នោះដែរ​។ សាលារៀន គឺអស្ចារ្យណាស់សម្រាប់ការសិក្សាទូទៅ ប៉ុន្តែមានជំនាញផ្សេងទៀត​ ដែលយើងរំពឹងថា​នឹងដឹងដោយវេទមន្តដោយមិនចាំបាច់មានអ្នកបង្រៀននោះទេ។ Swag & Grace កំពុងឈានជើងចូល​ ដើម្បីបំពេញចន្លោះនោះ។ វាគឺសម្រាប់យើង យុវជន ជាពិសេសអ្នកដែលមិនទាន់មានឱកាសរៀនជំនាញទាំងនេះ នៅផ្ទះ ឬនៅសាលា។ តាមរយៈការចុះទៅរកភាពច្បាស់លាស់នៃជំនាញនេះ ដើម្បីបញ្ចេញពន្លឺនៅក្នុងស្ថានភាពវិជ្ជាជីវៈ និងសង្គម កម្មវិធីនេះកំពុងរៀបចំឱ្យយើងឈ្នះការងារធំៗ — បានការងារធ្វើ ដឹកនាំដោយទំនុកចិត្ត គ្រប់គ្រងសាច់ប្រាក់របស់យើង ដូចជាចៅហ្វាយអញ្ចឹង។ អានបន្ថែម...
វីដេអូក្នុងយូធូប

តម្លៃប៉ានស្មាន: $50,000

   

Image for Swag and Grace: សីលធម៌កម្លាំងពលកម្មយុវជន

EmpowedED: បំណិនដើម្បីជោគជ័យ

ការណែនាំអំពី EmpowerED – វគ្គខ្លីចុងក្រោយសម្រាប់មនុស្សពេញវ័យ! ត្រៀមខ្លួនដើម្បីពង្រឹងជីវិតរបស់អ្នកជាមួយនឹងសិក្ខាសាលា និងបទពិសោធន៍ជាក់ស្តែង ដែលទាក់ទងទាំងស្រុងក្នុងការធ្វើឱ្យអ្នក ក្លាយជាអ្នកជំនាញចំពោះរឿង "ក្លាយជាមនុស្សធំ" នេះ។ ជាមួយនឹង EmpowerED អ្នកនឹងមិនគ្រាន់តែឮ ឬអានអំពីបំណិនជីវិតនោះទេ អ្នកនឹងអនុវត្តវានៅក្នុងស្ថានភាពជីវិតពិត ទទួលបានការបង្ហាត់បង្រៀនពីអ្នកជំនាញនៃវិស័យនោះ និងទទួលបានឧបករណ៍ដេរ ឧបករណ៍សម្ភារៈនានា ឧបករណ៍សង្រ្គោះបឋម ការរៀបចំរបស់របរចំអិនអាហារសំខាន់ៗ និងប្រអប់សួនរុក្ខជាតិតូចមួយ។ EmpowerED នឹងស៊ីជំរៅទៅក្នុងការប្រើជីវឹតប្រចាំថ្ងៃ និងការបង្កើនថាមពលផ្ទាល់ខ្លួន។ វគ្គប្រើជីវិតប្រចាំថ្ងៃ នឹងក្តោបលើអ្វីៗគ្រប់យ៉ាង ចាប់ពីការគ្រប់គ្រងការបោកគក់របស់អ្នក បំបាត់ស្នាមប្រឡាក់ និងក្លិន ការដើរទិញទំនិញលៃតាមថវិកា ធ្វើកែលម្អជំនាញផ្ទះបាយរបស់អ្នក និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នក។ លើសពីនេះ យើងនឹងប្រាប់ពីគន្លឹះស្វែងរកការងារមួយចំនួន ការជួសជុលផ្ទះចំពោះការងារតូចៗ និងការសង្គ្រោះបឋម និងការណែនាំអំពីការបើកបរប្រកបដោយសុវត្ថិភាព។ ការបង្កើនថាមពលផ្ទាល់ខ្លួន គឺនិយាយអំពីការគ្រប់គ្រងវត្តមានប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នក ការសម្រេចចិត្តដ៏លំបាក និងកំណត់ព្រំដែន ដោយដឹងថាពេលណាត្រូវនិយាយថា 'ទេ' របៀបដែលអ្នកអាចផ្តល់ឱ្យសហគមន៍របស់អ្នក តាមរយៈការងារស្ម័គ្រចិត្ត និងរួមទាំង វិធីនៃការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ។ អានបន្ថែម...
វីដេអូក្នុងយូធូប

តម្លៃប៉ានស្មាន: $50,000

   

Image for EmpowedED:  បំណិនដើម្បីជោគជ័យ

លំនៅដ្ឋាន

YEAH!—ការ​អប់រំ​យុវជន និង​ការ​កែ​តម្រូវ​លំនៅឋាន (Youth Education and Adjustment Housing)

ក្នុងអំឡុងពេលកម្មវិធីប្រាំមួយសប្តាហ៍នេះ អ្នកដែលនិងក្លាយជាយុវជន នៅទីឡុងប៊ិចនឹងចូលរួមក្នុងកម្មវិធី YEAH!—ការ​អប់រំ​យុវជន និង​ការ​កែ​តម្រូវ​លំនៅឋាន (Youth Education and Adjustment Housing)។ រៀបចំឡើងដោយ Success in Challenges, វានឹងផ្តល់នូវលំនៅដ្ឋានដែលមានស្ថេរភាព ការគាំទ្រសហគមន៍ និងការបណ្តុះបណ្តាលអំពីបំណិនជីវិត។ វិធីសាស្រ្តរួមរបស់យើង គឺដោះស្រាយតម្រូវការដាច់ដោយឡែករបស់អ្នកដែលនិងក្លាយជាយុវជន ដែលគ្មានផ្ទះសម្បែង។ សិក្ខាសាលា រួមមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលគ្របដណ្តប់លើប្រធានបទនានា ដូចជាពិន្ទុក្រេឌីត និងការចាត់ចែងថវិកា។ កម្មវិធីនេះ​ បញ្ចប់ដោយការបិទវគ្គបញ្ចប់ការសិក្សា ប្រាក់ឧបត្ថម្ភ និងវិញ្ញាបនបត្រ។ អានបន្ថែម...

តម្លៃប៉ានស្មាន: $50,000

   

Image for YEAH!—ការ​អប់រំ​យុវជន និង​ការ​កែ​តម្រូវ​លំនៅឋាន (Youth Education and Adjustment Housing)

ការថែទាំសហគមន៍

ដាល់ដើម្បីការពារ។ ទាត់​ដើម្បី​ការពារ។

បណ្ឌិតសភាចលនា​យុវជន​ ​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​យុទ្ធសាស្ត្រ​ការពារ​ខ្លួន ការ​ហាត់​ក្បាច់​គុន និង​ការ​គិត​ពិចារណា។ បេសកកម្មរបស់យើង​ គឺធ្វើឱ្យមានផលប៉ះពាល់យូរអង្វែងនៅក្នុងជីវិតរបស់បុគ្គល តាមរយៈការផ្លាស់ប្តូរអំណាចនៃ Muay Thai (ប្រដាល់ថៃ)។ កម្មវិធីការពារខ្លួនរបស់យើងជួយជំរុញការលូតលាស់ផ្ទាល់ខ្លួន វិន័យ និងស្មារតីសហគមន៍ ក្នុងការពង្រឹង និងការពារយុវជនរបស់យើង តាមរយៈការយល់ដឹងពីស្ថានភាព។ សហគមន៍របស់យើងនឹងទទួលបាននូវចំណេះដឹងក្នុងការការពារខ្លួន ដោយការរៀនសិល្បៈនៃអវយវៈទាំង 8 រួមមានកណ្តាប់ដៃ ទាត់ ជង្គង់ កែង និងយុទ្ធសាស្ត្រការពារ ដើម្បីការពាររាងកាយ​ ពីការគំរាមកំហែងដែលអាចកើតមាន។ បោះឆ្នោត ដើម្បីការពារខ្លួនអ្នក! អានបន្ថែម...
វីដេអូក្នុងយូធូប

តម្លៃប៉ានស្មាន: $42,700

   

spcaLA ជំរុំរដូវក្តៅ មិត្តអស់មួយជីវិត

កូនឆ្មា។ ហ្វឹកហាត់ឆ្កែដែលមានទីជំរក។ ចូលរួម ជំរុំរដូវក្តៅ​មិត្តអស់មួយជីវឹត របស់ spcaLA។ ស្វែងយល់ពីមូលដ្ឋានគ្រឹះ នៃការបណ្តុះបណ្តាលសត្វឆ្កែ ការថែទាំឆ្មា និងរបៀបអភិវឌ្ឍន៍អាជីពជាមួយសត្វ ខណៈពេលដែលទទួលបាននូវការយល់ចិត្ត និងជំនាញដោះស្រាយជម្លោះ និងផ្សេងៗទៀត! ការបោះឆ្នោតរបស់អ្នក​ នឹងផ្តល់ឱ្យយុវជនចំនួន 40 នាក់ (អាយុ 12-15 ឆ្នាំ) ដែលចូលចិត្តផ្នែកនេះ ដែលមកពី 90804, 90805, និង 90813 ជាមួយនឹងអាហារូបករណ៍ ការដឹកជញ្ជូន និងអាហារ​ សម្រាប់រយៈពេលមួយសប្តាហ៍រុំរដូវក្តៅ​មិត្តអស់មួយជីវឹត របស់ spcaLA ។ ផងដែរ យើងក៏នឹងផ្តល់ជូននូវមុខតំណែង CIT (អ្នកផ្តល់ប្រឹក្សាក្នុងពេលបណ្តុះបណ្តាល) ថ្មី ដល់និស្សិតបញ្ចប់ការសិក្សាចំនួន 4 នាក់ ដែលបានចូលរួមជំរុំកាលពីឆ្នាំមុន។ 7/22/24 - 7/26/24, ម៉ោង 8:30 ព្រឹក - 2:30pm ភូមិសត្វដៃគូ spcaLA Companion Animal Village ក្នុងឧទ្យាន El Dorado Park យានជំនិះពីតំបន់កណ្តាល spcaLA.com ថវិការ: $25,000 ពង្រីកការអប់រំមនុស្សធម៌នៃការពារអំពើហឹង្សា ដល់យុវជនដែលទទួលបាន សេវាតិចតួច - បោះឆ្នោតអោយ spcaLA! អានបន្ថែម...
វីដេអូក្នុងយូធូប

តម្លៃប៉ានស្មាន: $25,000

   

Image for spcaLA ជំរុំរដូវក្តៅ មិត្តអស់មួយជីវិត

កម្មវិធីយុវជនរដូវក្តៅ I Matter 2

ក្លាយជាមនុស្សដ៏ល្អបំផុតសម្រាប់ខ្លួនឯង ហើយទទួលបានកាបូបនោះ! រៀនដើម្បីក្លាយមនុស្សដ៏ល្អបំផុតសម្រាប់ខ្លួនឯង នៅក្នុងកម្មវិធីធ្វើអោយសំបូរបែបនារដូវក្តៅរបស់យើង។ តាមរយៈការបង្ហាត់បង្រៀន សិក្ខាសាលា សកម្មភាព និងដំណើរទស្សនៈកិច្ច អ្នកនឹងរៀនជំនាញពីផ្នែកសហគ្រិនភាពមួយ​​ ក្នុងចំណោមវិស័យទាំងបួនរបស់យើង៖ សិល្បៈតុបតែងមុខ ម៉ូដ/ម៉ូដែល, ការថតរូប/វីដេអូ និងសិប្បកម្ម 101-គ្រឿងអលង្ការ, កាត់ដេរ (អាវយឺត/មួក) ការបង្កើតឡេវអាវ។ល។ ផងដែរ កម្មវិធីរបស់យើង​ ក៏នឹងជួយអ្នកឱ្យបង្កើតការយល់ដឹងកាន់តែប្រសើរឡើង អំពីផលប៉ះពាល់នៃការសម្លុតក្នុងគោលបំណងគ្រប់គ្រង និងការធ្វើអត្តឃាត និងរបៀបពង្រឹងខ្លួនឯងតាមរយៈការអនុវត្តរួម។ កម្មវិធីនឹងបញ្ចប់ដោយការថតរូបបែបអាជីព ដំណើរកំសាន្តផ្នែកផលិតស្បែកជើង Nike និងការតាំងបង្ហាញកម្មវិធីចុងក្រោយ រួមទាំងការបង្ហាញម៉ូដ និងអ្នកផលិតពិព័រណ៍ ដើម្បីបង្ហាញគម្រោងដែលបានបញ្ចប់របស់ពួកគេ! កម្មវិធីរយៈពេលប្រាំបួនសប្តាហ៍នេះ គឺសម្រាប់យុវជន 13-21 ហើយនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី 24 ខែមិថុនា ដល់ថ្ងៃទី 23 ខែសីហា វេលាម៉ោង 10:00 ព្រឹក ដល់ 4:00 ល្ងាច ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ។ ក្លាយជាមនុស្សដ៏ល្អបំផុតសម្រាប់ខ្លួនឯង ហើយប្រកាសទៅកាន់ពិភពលោកថា I Matter 2 ​ដោយបោះឆ្នោត ឱ្យកម្មវិធីរបស់យើង!!! អានបន្ថែម...

តម្លៃប៉ានស្មាន: $50,000

   

Image for កម្មវិធីយុវជនរដូវក្តៅ I Matter 2

ការដឹកជញ្ជូន

Career CruiserLB – ការដឹកជញ្ជូនយុវជន

កម្មវិធី Career CruiserLB Youth Transport ផ្តល់នូវសេវាកម្មដឹកជញ្ជូនដែលអាចប្រើប្រាស់ និងអាចទុកចិត្តបានប្រចាំសប្តាហ៍ ដើម្បីគាំទ្រដល់យុវជន និងអ្នកដែលត្រូវក្លាយជាមនុស្សពេញវ័យក្នុងទីក្រុងឡុងប៊ិច ដើម្បីជួយពួកគេ​ ក្នុងការធ្វើដំណើរទៅកាន់សិក្ខាសាលាការងារប្រចាំសប្តាហ៍ ពិព័រណ៍ការងារ ព្រឹត្តិការណ៍ជួល ឱកាសបង្កើតបណ្តាញ ទស្សនាបរិវេណក្រុមហ៊ុន និងសកម្មភាពស្វែងរកការងារផ្សេងទៀត។ សេវាកម្មដឹកជញ្ជូនប្រចាំសប្តាហ៍នេះ នឹងត្រូវបានផ្តល់ជូនដល់អ្នកដែលចង់ចូលរួមក្នុងសិក្ខាសាលាការងារប្រចាំសប្តាហ៍ ដែលនឹងរៀបចំអ្នកឱ្យក្លាយជាបេក្ខជនប្រកួតប្រជែង ក្នុងដំណើរការការងារ។ នៅក្នុងសិក្ខាសាលានេះ អ្នកនឹងរៀនសរសេរប្រវត្តិរូបសង្ខេប ស្វែងយល់ពីមាគ៌ាអាជីពដូចជា ឱកាស STEM ចូលរួមក្នុងការសម្ភាសន៍សាកល្បង/ក្លែងក្លាយ ដែលយើងនឹងដើរតួជាអ្នកសម្ភាសន៍ ទទួលបានចំណេះដឹងលើឧបករណ៍ និងបច្ចេកវិទ្យានៃការជួល ពិនិត្យមើលតារាងការងារ ហើយសំខាន់បំផុត យើងនឹងជួយអ្នកក្នុងការកសាងជំនាញ និងទំនុកចិត្តដែលត្រូវការ ដើម្បីឈានទៅដល់ការងារដ៏អស្ចារ្យ កម្មសិក្សា ឬប្រហែលជាអាចស្វែងរកការអប់រំបន្ថែម។ យើង​នឹង​មាន​វាគ្មិន​ ​ជា​ភ្ញៀវ​ដែល​អ្នក​អាច​សួរ​សំណួរ ​អំពី​អាជីព​របស់​ពួកគេ។ ទីផ្សារការងារ គឺមានភាពប្រកួតប្រជែងខ្លាំង ដូច្នេះបើអ្នកមានចំណេះដឹងកាន់តែច្រើន ឱកាសនៃការជួលឱ្យចូលធ្វើការកាន់តែរឹងមាំ ដែលនឹងក្លាយជាការចាប់ផ្តើមនៃអាជីពដ៏អស្ចារ្យ។ គោលដៅនៃកម្មវិធីដឹកជញ្ជូនយុវជន The CareerCruiserLB Youth Transport គឺដើម្បីគាំទ្រអ្នក និងអាជីពនាពេលអនាគតរបស់អ្នក ដោយផ្តល់នូវការដឹកជញ្ជូន ដែលអាចជឿទុកចិត្តបាន។ សេវាកម្មដឹកជញ្ជូន​ ទៅទទួល/ដឹកអ្នកចូលរួមនៅទីតាំងដែលបានកំណត់ រៀងរាល់សប្តាហ៍។ យើងសង្ឃឹមថាសេវាកម្មនេះ នឹងដកចេញនូវបញ្ហាប្រឈមនៃការដឹកជញ្ជូនដែលអ្នកមាន ហើយនឹងលើកទឹកចិត្តអ្នក ឱ្យចូលរួមក្នុងសកម្មភាពទាក់ទងនឹងអាជីព ដែលនឹងនាំអ្នកទៅរកភាពជោគជ័យនាពេលអនាគត។ អានបន្ថែម...

តម្លៃប៉ានស្មាន: $50,000

   

Image for Career CruiserLB –  ការដឹកជញ្ជូនយុវជន

Car and Driver 101: បើកបរឆ្លាតវៃ, មានទំនួលខុសត្រូវផ្ទាល់ខ្លួន

Car and Driver 101, ដែលជាប់ជាជើងឯកដោយ Our Generation Cares, បង្កប់នូវបេសកកម្ម ដើម្បីធ្វើបដិវត្តន៍ការអប់រំការបើកបរ។ យើងផ្តល់ជូនយុវជននូវជំនាញ ក្នុងការរុករកផ្លូវប្រកបដោយទំនុកចិត្ត ដែលដឹកនាំដោយបាវចនារបស់យើង "បើកបរឆ្លាតវៃ, មានទំនួលខុសត្រូវផ្ទាល់ខ្លួន - Drive Smart, Own Responsibly"។ ដោយសហការជាមួយទស្សនាវដ្តី MotorTrend Magazine និងពានរង្វាន់ OGC Formula Prix Cup ដ៏មានកិត្យានុភាព ដែលមានរង្វាន់ធំចំនួន $1,000, យើងកំពុងកំណត់ស្តង់ដារថ្មី ក្នុងការត្រៀមខ្លួនរួចរាល់ សម្រាប់ការបើកបរ។ កម្មវិធីរបស់យើង មិនគ្រាន់តែនិយាយអំពីការរៀនបើកបរប៉ុណ្ណោះទេ វាគឺជាការបង្រៀនផ្លូវនៃជីវិតប្រកបដោយប្រាជ្ញា និងការទទួលខុសត្រូវ។ ចាប់ពីមេរៀនអន្តរកម្ម​ រហូតដល់ដំណើរកំសាន្តដ៏គួរឱ្យរំភើប, កម្មវិធី Car and Driver 101 បំប្លែងអ្នកចាប់ផ្តើមដំបូងទៅជាអ្នកបើកបរដែលមានជំនាញ ដែលអាចសូម្បីតែ Grand Turismo SIM racing pros ។ រដូវក្តៅនេះ កម្មវិធី "បញ្ឆេះដើម្បីឯករាជ្យ៖ Car & Driver 101" របស់យើង ត្រលប់មកវិញដោយសន្យាថា នឹងធ្វើដំណើរពីអ្នកថ្មីថ្មោង ទៅកាន់ជំនាញនៃការគ្រប់គ្រងការបើកបរ។ ស្រមៃមើលថាអ្នកនៅក្មេង ស្រាប់តែគេហុចសោរអោយ ហើយសុំអោយអ្នកបើកបរ។ គួរឲ្យសង្វេគណាស់ ដូចជាអ្នកទៅច្រៀងនៅខារ៉ាអូខេជាលើកដំបូងអញ្ចឹង។ ប៉ុន្តែជាមួយនឹងកម្មវិធីរបស់យើង ការភ័យស្លន់ស្លោនោះប្រែក្លាយទៅជា ការពង្រឹងអំណាច។ អ្នកមិនមែនជាអ្នកដំណើរទៀតទេ អ្នកគឺជាអ្នកបើកបរដែលមានទំនុកចិត្ត បើកបរតាមមហាវិថី Pacific Coast Highway ដោយ "គ្មានទិសដៅ/ហេងហាង" របស់ TLC ជាបទភ្លេងរបស់អ្នក ដែលកាច់ចង្កូតច្បាស់លាស់ ទៅកាន់ទីតាំងដោយចំណាយតិច។ វគ្គរថយន្ត និងអ្នកបើកបរ 101 មិនត្រឹមតែបង្រៀនអំពីការបើកបរប៉ុណ្ណោះទេ ថែមទាំងបណ្តុះអារម្មណ៍នៃការគ្រប់គ្រង និងឯករាជ្យភាពផងដែរ។ យើងបំពាក់យុវជនរបស់យើង​ មិនត្រឹមតែបើកបរប៉ុណ្ណោះទេ ប៉ុន្តែត្រូវបើកបរដោយមានគោលបំណងច្បាស់លាស់ ដោយធានាថាពួកគេត្រៀមខ្លួនជាស្រេចដើម្បីគ្រប់គ្រងឬដឹកនាំក្នុងការធ្វើដំណើររបស់ពួកគេ ហើយបដិសេធមិនទទួលយកអ្វី ដែលតិចជាងពួកគេសមនឹងទទួលបាននោះទេ។ ចូលរួមជាមួយយើង ហើយយកកង់នៃជោគវាសនារបស់អ្នក ផ្លាស់ប្តូរពីមេរៀនបើកបររបស់អ្នក ទៅជាមេរៀនជីវិត។ អានបន្ថែម...
វីដេអូក្នុងយូធូប

តម្លៃប៉ានស្មាន: $50,000

   

Image for Car and Driver 101:  បើកបរឆ្លាតវៃ, មានទំនួលខុសត្រូវផ្ទាល់ខ្លួន

ការដើរលេងរដូវក្តៅ

សួស្តី យុវជនឡុងប៊ិច! ត្រៀម​ខ្លួន​រួចរាល់ ​ដើម្បី​ចូល​រួម​ជាមួយ​នឹង​ការ​ដើរ​លេង​នៅ​រដូវ​ក្តៅ – ការ​ដើរលេង ​សម្រាប់​ក្មេង​អាយុ 16-19 ឆ្នាំ! ដំណើរនោះ គឺអំពីការដោះសោភាពរស់រវើកនៃសង្កាត់របស់អ្នក ខណៈពេលដែលបង្ហាញពីភាពច្នៃប្រឌិតខាងក្នុងរបស់អ្នក! រៀងរាល់សប្តាហ៍ សូមចូលរួមជាមួយយើង​ នៅពេលយើងរុករក/ស្វះស្វែងរកមើលតាមដងផ្លូវ ស្វែងរកត្បូងដែលលាក់កំបាំង និងមុជចូលជ្រៅទៅក្នុងពិភពនៃការរចនាទីក្រុង។ ប្រឹងចូលរួមជារៀងរាល់សប្តាហ៍សម្រាប់វគ្គដ៏ត្រជាក់ និងផ្តល់ព័ត៌មានជាមួយអ្នកជំនាញក្នុងស្រុក ផ្តិតយករូបភាពដែលមានឥទ្ធិពល បង្កើតផែនទីដ៏អស្ចារ្យ និងបញ្ចេញភាពច្នៃប្រឌិតរបស់អ្នក ជាមួយនឹងគម្រោងល្អៗ ដូចជាសិល្បៈតាមដងផ្លូវ និងការរចនាឌីជីថល។ ដូច្នេះហើយ សូម​ពាក់​ស្បែក​ជើង​ទាំង​នោះ ប្រមូល​មិត្តភ័ក្ដិ​របស់​អ្នក ហើយ​ចូល​រួម​ជា​មួយ​យើងដើម្បីរុករក រៀនសូត្រ និងទុកសញ្ញាសម្គាល់របស់យើង​ នៅលើពិភពលោកជុំវិញយើង - ពីព្រោះថា ការដើរលេងនៅរដូវក្តៅកំពុងត្រហោយហៅអ្នក!🌟

តម្លៃប៉ានស្មាន: $50,000

   

សុខភាពផ្លូវកាយ ផ្លូវចិត្ត និងសុខភាពផ្លូវសតិអារម្មណ៍

កម្មវិធីរដូវក្តៅ ពោពេញទៅដោយសិល្បៈ

យុវជនរបស់យើង ដែលមានអាយុពី 8-13 ឆ្នាំ ត្រូវការបរិយាកាសសុវត្ថិភាព និងគាំទ្រដើម្បីរីកចម្រើន រៀន និងអភិវឌ្ឍន៍ ប្រកបដោយភាពច្នៃប្រឌិត។ កម្មវិធីនេះ អនុញ្ញាតឱ្យយុវជនស្វែងយល់ពីភាពច្នៃប្រឌិតរបស់ពួកគេ តាមរយៈ៖ ការគូរគំនូរ ការគូររូប ការបង្កើតផ្ទាំងទស្សនីយភាព ការធ្វើដីឥដ្ឋ ការថតរូប និងការចូលទស្សនាសារមន្ទីរក្នុងតំបន់ ដោយឥតគិតថ្លៃ។ ភាពរួមបញ្ចូលគ្រប់ជ្រុងជ្រោយ នៃកម្មវិធីរបស់យើង (សម្រាប់យុវជនដែលមានសមត្ថភាពទាំងអស់) បង្រៀនការយល់ដឹង ការទទួលយក ការកសាងសហគមន៍ និងបំណិនជីវិត ប្រកបដោយប្រសិទ្ធភាព។ កម្មវិធីនេះ នឹងជំរុញទឹកចិត្តយុវជន ឱ្យធ្វើតាមចំណង់ចំណូលចិត្តដែលបានរកឃើញថ្មីនៅក្នុងសិល្បៈ និង/ឬចាកចេញទៅវិញ ជាមួយនឹងឧបករណ៍ដើម្បីប្រើប្រាស់សិល្បៈជាការព្យាបាល ការបញ្ចេញមតិដោយខ្លួនឯងប្រកបដោយសុខភាពល្អ និងជាកន្លែងសម្រាប់សុខមាលភាពឬភាពជាសះស្បើយ។ ការបញ្ចប់ជាមួយនឹងការតាំងពិព័រណ៌បង្ហាញ​ នឹងបង្កើតទំនុកចិត្ត និងលើកទឹកចិត្តយុវជន ឱ្យប្រើសំឡេងរបស់ពួកគេ។ មិត្តភក្តិ ក្រុមគ្រួសារ និងសហគមន៍ ត្រូវបានអញ្ជើញដើម្បីអោយមានវត្តមាន និងគាំទ្រដល់យុវជនរបស់យើង។ រចនាសម្ព័ន្ធកម្មវិធី គីសិក្ខាសាលាសិល្បៈមានរយៈពេលកន្លះម៉ោង (.5) - មួយម៉ោងកន្លះ (1.5) ម៉ោង ផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់ការតាំងពិព័រណ៍សិល្បៈសហគមន៍ រង្វាន់លើកទឹកចិត្ត គឺកាតអំណោយ $100 ដុល្លារ នៅពេលបញ្ចប់រចនាសម្ព័ន្ធកម្មវិធី អានបន្ថែម...
វីដេអូក្នុងយូធូប

តម្លៃប៉ានស្មាន: $50,000

   

Image for កម្មវិធីរដូវក្តៅ ពោពេញទៅដោយសិល្បៈ

Sunset Boxing & សុខុមាលភាព

Devotion Fitness នឹងផ្តល់ជូននូវការប្រដាល់នៅខាងក្រៅ ដែលមានរយៈពេល 12 សប្តាហ៍ ការងូតទឹកដោយមានសំឡេង និងការគូរពិចនិច​ និងរាត្រីស្កេត (Picnic-Paint & Skate Nights) នៅរដូវក្តៅនេះ! កម្មវិធីរបស់យើង​ ជួយមនុស្សវ័យជំទង់ក្នុងការរុករកជីវិតដោយបន្ធូរបន្ថយភាពតានតឹង ផ្តល់កន្លែងរួមបញ្ចូលសម្រាប់ការហាត់ប្រាណ និងបង្កើតសហគមន៍ពេញមួយជីវិត - អង្គការរបស់យើង គឺ LGBTQ+ មនុស្សដែលមានពណ៌សម្បុចម្រុះ និងប្រតិបត្តិការដោយស្ត្រី ដោយសារយើងឆ្លុះបញ្ចាំងពីអ្នកដែលយើងផ្តល់សេវាអោយ។ ចូលរួមជាមួយពួកយើងក្នុងរដូវក្តៅនេះ ដើម្បីទទួលបានវិធីសប្បាយៗ​ ដើម្បីបំបាត់ភាពតានតឹង! កម្មវិធីនានានេះ គឺសម្រាប់មនុស្សពេញវ័យ ដែលមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ (ក្មេងអាយុ 13-17 ឆ្នាំ អាចចូលរួមបាន ដោយបំពេញទម្រង់នៃការយល់ព្រមពីឪពុកម្តាយ)។ យើងមានផ្តល់ជូននូវភីហ្សា ការចាប់ឆ្នោតរង្វាន់ និងការផ្គត់ផ្គង់នូវថ្នាំលាប សម្រាប់ការប្រជុំ Picnic-Paint & Skate របស់យើង។ ឧបករណ៍ត្រូវបានផ្តល់ជូនសម្រាប់វគ្គ Sunset Boxing របស់យើង។ ថ្នាក់របស់យើងទាំងអស់​ គឺស្វាគមន៍ និងចំពោះអ្នកចូលរៀនដំបូងៗដោយមេត្រីភាព។ យើងជឿជាក់លើថាមពលផ្លាស់ប្តូរនៃសុខុមាលភាព ហើយនេះចាប់ផ្តើមដោយការបង្កើតអារម្មណ៍នៃភាពជាកម្មសិទ្ធិ។ រីកចម្រើន ជាមួយ Devotion Fitness។ ទាញយកកម្មវិធីរបស់យើង ដើម្បីមើលកាលវិភាគរដូវក្តៅពេញលេញរបស់យើង - Devotion Fitness អានបន្ថែម...
វីដេអូក្នុងយូធូប

តម្លៃប៉ានស្មាន: $50,000

   

Image for Sunset Boxing & សុខុមាលភាព

ការតស៊ូដ៏ប៉ិនប្រសប់ និងកាត់ផ្តាច់ពីវដ្ត នៃពេលចេញពីសាលា ទៅពន្ធនាគារ

​កំប៉ុងបាញ់ថ្នាំ ​ & កំណាព្យស្មូត (Spray Cans & Poetry Slams)​៖ ឡុងប៊ិចរួបរួម​គ្នាសម្រាប់​យុត្តិធម៌!! ដោះសោសក្ដានុពលរបស់អ្នក សរសេរឡើងវិញនូវអនាគត៖ ចូលរួមជាមួយការតស៊ូដ៏ប៉ិនប្រសប់ និងកាត់ផ្តាច់វដ្តនៃពេលចេញពីសាលាទៅពន្ធនាគារ នៅថ្ងៃនេះ! តើ​អ្នក​ត្រៀម​ខ្លួនរួចហើយនៅ ​ដើម្បី​បញ្ឆេះ​ការ​ផ្លាស់​ប្តូ​រ​នារដូវ​ក្តៅ​នេះ​? រៀបចំខ្លួនអ្នកសម្រាប់ការធ្វើដំណើរប្រកបដោយថាមពល​​ នៃការតស៊ូដ៏ប៉ិនប្រសប់! កំណត់អោយបានរួចរាល់ ដើម្បីបង្ហាញភាពច្នៃប្រឌិតរបស់អ្នក ពង្រីកសំឡេងរបស់អ្នក និងធ្វើឱ្យមានភាពខុសគ្នា។ រដូវក្តៅ​ នៃការផ្លាស់ប្តូរកំពុងរង់ចាំអ្នក។ នេះមិនមែនគ្រាន់តែជាកម្មវិធីមួយនោះទេ វាជាដំណើរផ្លាស់ប្តូរ នៃការស្វែងរកដោយខ្លួនឯង ការផ្តល់សិទ្ធិអំណាច និងការកសាងសហគមន៍។ ចូលរួមកម្លាំងជាមួយ West Coast Credible Messengers ដែលមានបទពិសោធន៍ផ្ទាល់​ នូវភាពអយុត្តិធម៌នៅក្នុងប្រព័ន្ធតុលាការ។ តាមរយៈសិក្ខាសាលាដ៏ស៊ីជម្រៅ យើងនឹងស្វែងយល់ពីវិស័យសិល្បៈ និងកំណាព្យ ដែលជំរុញឱ្យមានការច្នៃប្រឌិតរបស់អ្នក និងពង្រីកសំឡេងរបស់អ្នក។ ស្រមៃមើលរូបភាពដែលបង្ហាញដោយការណែនាំ​ ដែលដោះសោសុបិនរបស់អ្នក ការសម្តែងកំណាព្យដ៏គួរឱ្យចាប់អារម្មណ៍ ដើម្បីចែករំលែកការពិតរបស់អ្នក និងគម្រោងផ្ទាំងគំនូរដែលមានកិច្ចសហការគ្នា ​ដើម្បីអបអរសាទរចំពោះការតស៊ូរបស់សហគមន៍។ វាជារដូវក្តៅ​ ដែលពោរពេញទៅដោយការលើកទឹកចិត្ត ការតភ្ជាប់/ទំនាក់ទំនងគ្នា និងឱកាសគ្មានព្រំដែន។ រង់ចាំអីទៀត នៅមានច្រើនមុខណាស់! យើងមិនត្រឹមតែបង្កើតសិល្បៈប៉ុណ្ណោះទេ យើង​កំពុង​រុះរើយកចេញនូវ​របាំង​ជា​ប្រព័ន្ធ និង​ទាមទារ​ឡើងវិញ​នូវ​ការ​និទានកថា​របស់​យើង​ ​ប្រឆាំង​នឹងលំហូរនៃការចេញ​ពី​សាលា​ ​ទៅ​ពន្ធនាគារ។ ដោយរួបរួមគ្នា យើងនឹងបំបែក/កាត់ផ្តាច់ឧបសគ្គ លើកកម្ពស់ការចូលរួមរបស់យុវជន និងបង្កើតមាគ៌ា​ ដ៏ភ្លឺស្វាងសម្រាប់ឡុងប៊ិច។ តោះលាបពណ៌ទីក្រុងជាមួយកំណាព្យ និងសិល្បៈ – តើអ្នកត្រៀមខ្លួនរួចហើយឬនៅ ដើម្បីចូលរួមការធ្វើបដិវត្តន៍? អានបន្ថែម...
វីដេអូក្នុងយូធូប

តម្លៃប៉ានស្មាន: $50,000

   

Image for ការតស៊ូដ៏ប៉ិនប្រសប់ និងកាត់ផ្តាច់ពីវដ្ត នៃពេលចេញពីសាលា ទៅពន្ធនាគារ