អ្នកបានជ្រើសរើស
0 / 0
គម្រោង។

ព័ត៌មានទាំងនេះគ្រាន់តែជាព័ត៌មានទូទៅប៉ុណ្ណោះ។ សន្លឹកឆ្នោតរបស់អ្នកនឹងមិនត្រូវបានរក្សាទុកនោះទេ។

ការបោះឆ្នោតជ្រើសរើសតាមលំដាប់

នៅក្នុងការបោះឆ្នោតជ្រើសរើសតាមលំដាប់ អ្នកបោះឆ្នោតនីមួយៗដាក់ចំណាត់ថ្នាក់គម្រោងតាមលំដាប់នៃចំណូលចិត្តរបស់ខ្លួន។ គម្រោងមួយទទួលបានពិន្ទុដោយយោលទៅតាមលំដាប់ចំណាត់ថ្នាក់អ្នកបោះឆ្នោតជ្រើសរើស។ គម្រោងនឹងត្រូវបានជ្រើសរើសយោលទៅតាមពិន្ទុសរុបដែលត្រូវបានគេបោះឆ្នោតឱ្យ រហូតដល់គ្រប់កម្រិតថវិកាដែលត្រូវបានគេផ្ដល់មកឱ្យ។

សេចក្តីណែនាំ

  1. ជ្រើសរើសគម្រោងដែលអ្នកចង់គាំទ្រ។ 
  2. សូមចុច ប៊ូតុង "ដាក់បញ្ចូលសន្លឹកឆ្នោតរបស់ខ្ញុំ" នៅពេលដែលអ្នកបានសម្រេចចិត្តរួចរាល់។


មណ្ឌលចែកម្ហូបអាហារ White Center Food Bank - មូលនិធិសម្រាប់ទីតាំងថ្មី

មជ្ឈមណ្ឌលចែកម្ហូបអាហារ White Center Food Bank ថ្មីៗនេះបានផ្លាស់ប្តូរទៅកាន់ទីតាំងថ្មីមួយដែលត្រូវការរៀបចំអោយថ្មី មុនពេលអាចបើកជាមណ្ឌលចែកម្ហូបអាហារបាន។ ពួកគេត្រូវការថវិកាសម្រាប់ការរៀបចំកន្លែងថ្មី។ នេះគឺជាជំនួយមូលនិធិផ្ទាល់ផ្ដល់ទៅមណ្ឌលចែកម្ហូបអាហារ White Center Food Bank ។

តម្លៃប៉ានស្មាន: $875,000

   

មណ្ឌលសហគមន៌ White Center Community HUB – មូលនិធិសាងសង់

មណ្ឌលសហគមន៌ White Center Community HUB នឹងក្លាយជាកន្លែងនៃ "ក្តីសង្ឃឹម ឯកភាពនិងកម្មសិទ្ធិ"។ គម្រោងនេះរួមមានសេវាកម្មសុខភាពផ្លូវចិត្តសម្រាប់យុវវ័យនិងក្រុមគ្រួសារ កម្មវិធីមានយុត្តិធម៌សម្រាប់ផ្នែកខាងម្ហូបអាហារ ការរៀបចំសហគមន៍យុវវ័យ កម្មវិធីសម្រាប់សិស្សក្រោយពេលចេញពីរៀន កម្មវិធីអភិវឌ្ឍន៍សហគ្រិន សេវាកម្មអប់រំកុមារតូចៗ និងកម្មវិធីចូលរួមក្នុងសហគមន៍ផ្សេងទៀត។ នេះគឺជាជំនួយមូលនិធិផ្ទាល់ទៅមជ្ឈមណ្ឌល White Center Community HUB។

តម្លៃប៉ានស្មាន: $750,000

   

សកម្មភាពសំដែងលើឆាក - ការជួសជុលអគារ

មជ្ឈមណ្ឌលសំដែងសិល្បៈ/វប្បធម៌ – មណ្ឌល White Center/North Highline៖ មូលនិធិសម្រាប់គម្រោងសាងសង់អគាររោងមហោស្រពសាធារណៈនៅក្នុងតំបន់ឡើងវិញ ដែលជាកន្លែងបម្រើសវប្បធម៌ក្នុងហគមន៍ផងដែរ។ ការរៀបចំសង់កន្លែងថ្មីរួមមានការកែលម្អអោយមានភាពងាយស្រួលសម្រាប់ចេញចូល ការត្រួសត្រាយទីកន្លែងចតរថយន្ដ ការកែលម្អប្រព័ន្ធអគ្គិសនី និងការស្ដារអគារឡើងវិញ។ នេះគឺជាជំនួយមូលនិធិផ្ទាល់ទៅកម្មវិធី Acts on Stage។

តម្លៃប៉ានស្មាន: $82,000

   

សកម្មភាពសំដែងលើឆាក - ការជួសជុលរោងមហោស្រព

មូលនិធិសម្រាប់ការសាងសង់/ជួសជុលរោងមហោស្រពសាធារណៈដែលមានកន្លែងអង្គុយចំនួន 250 កៅអី ដែលជាកន្លែងសម្រាប់លើកស្ទួយវប្បធម៌ក្នុងសហគមន៌ផងដែរ។ នេះគឺជាជំនួយមូលនិធិផ្ទាល់ទៅកម្មវិធី Acts on Stage។

តម្លៃប៉ានស្មាន: $1,500,000

   

ការគាំទ្រវត្តខ្មែរនៅក្នុងសហគមន៌

ការផ្តល់មូលនិធិដើម្បីសម្រេចការសាងសង់/ជួសជុលមូលដ្ធាន។ នេះគឺជាដំណើរជាង 20 ឆ្នាំកន្លងមកហើយសម្រាប់សហគមន៍ខ្មែរនៅតំបន់ White Center ។ នេះគឺជាជំនួយមូលនិធិផ្ទាល់ទៅវត្ដខ្មែរនៅក្នុងសហគមន៍។

តម្លៃប៉ានស្មាន: $750,000

   

កន្លែងលេងកីឡានៅក្នុងវិទ្យាល័យ Evergreen

ការផ្តល់មូលនិធិសម្រាប់ទិញ និងតម្លើងកន្លែងផ្ទុករបស់ប្រើប្រាស់ ធ្នើរដាក់របស់ប្រើប្រាស់ និងទូរសម្រាប់ដាក់របស់អ្នកលេងកីឡា។ នេះគឺជាជំនួយមូលនិធិផ្ទាល់ទៅវិទ្យាល័យ Evergreen។

តម្លៃប៉ានស្មាន: $15,000

   

ឧទ្យានបាញ់ទឹក/មជ្ឈមណ្ឌលត្រជាក់ខាងក្រៅផ្ទះ (Spray Park/Outdoor Cooling Center) ធ្វើឱ្យខ្ញុំត្រជាក់ - មជ្ឈមណ្ឌលវ៉ាយសេនធ័រ (White Center)

ដំឡើងកន្លែងបាញ់ទឹក/ឧទ្យានបាញ់ទឹកនៅឧទ្យាន Steve Cox Memorial Park។ ផ្តល់ជូនជម្រើសមជ្ឈមណ្ឌលត្រជាក់ខាងក្រៅផ្ទះ សម្រាប់សហគមន៍។

តម្លៃប៉ានស្មាន: $800,000

   

អាហារនៅទីធ្លាខាងក្រោយ (My Back Yard) (មូលនិធិជំនួយ)

បង្កើតដំណើរការដាក់ពាក្យសុំជំនួយដែលបើកចំហសម្រាប់អ្នករស់នៅ/អង្គភាពទាំងអស់ ដើម្បីសាងសង់សួនច្បារសហគមន៍នៅទូទាំងតំបន់ដែលមិនរួមបញ្ចូលនៃ មជ្ឈមណ្ឌលវ៉ាយសេនធ័រ White Center និងណតហៃឡាន North Highline។

តម្លៃប៉ានស្មាន: $100,000