អ្នកបានជ្រើសរើស
0 / 0
គម្រោង។

ព័ត៌មានទាំងនេះគ្រាន់តែជាព័ត៌មានទូទៅប៉ុណ្ណោះ។ សន្លឹកឆ្នោតរបស់អ្នកនឹងមិនត្រូវបានរក្សាទុកនោះទេ។

ការបោះឆ្នោតជ្រើសរើសតាមលំដាប់

 នៅក្នុងការបោះឆ្នោតជ្រើសរើសតាមលំដាប់ អ្នកបោះឆ្នោតនីមួយៗដាក់ចំណាត់ថ្នាក់គម្រោងតាមលំដាប់នៃចំណូលចិត្តរបស់ខ្លួន។ គម្រោងមួយទទួលបានពិន្ទុដោយយោលទៅតាមលំដាប់ចំណាត់ថ្នាក់អ្នកបោះឆ្នោតជ្រើសរើស។ គម្រោងនឹងត្រូវបានជ្រើសរើសយោលទៅតាមពិន្ទុសរុបដែលត្រូវបានគេបោះឆ្នោតឱ្យ រហូតដល់គ្រប់កម្រិតថវិកាដែលត្រូវបានគេផ្ដល់មកឱ្យ

 

សេចក្តីណែនាំ

  1. ជ្រើសរើសគម្រោងដែលអ្នកចង់គាំទ្រ។ 
  2. សូមចុច ប៊ូតុង "ដាក់បញ្ចូលសន្លឹកឆ្នោតរបស់ខ្ញុំ" នៅពេលដែលអ្នកបានសម្រេចចិត្តរួចរាល់។


សកម្មភាពសំដែងលើឆាក - កម្មវិធី

កម្មវិធីបណ្តុះបណ្តាលសិល្បៈ និងការសំដែងក្រោយពេលចេញពីរៀន។ កម្មវិធីឥតគិតថ្លៃរយៈពេល 10 ខែសម្រាប់យុវវ័យចំនួន 50 នាក់ដែលមានអាយុពី 10-17 ឆ្នាំ។ មានផ្ដល់ការដឹកជញ្ជូន។ នេះគឺជាជំនួយមូលនិធិផ្ទាល់ទៅកម្មវិធី Acts on Stage។

តម្លៃប៉ានស្មាន: $75,000

   

កម្មវិធីការអប់រំ Green Education - កម្មវិធី New Start

កម្មវិធីអប់រំអំពីការថែទាំសួនសរីរាង្គសម្រាប់សិស្សានុសិស្សនិងសហគមន៍ ដោយផ្តល់នូវផលិតផលសរីរាង្គពាក់ព័ន្ធទៅនឹងវប្បធម៌សម្រាប់មណ្ឌលចែកម្ហូបអាហារ White Center Food Bank។ ជាការគាំទ្រសម្រាប់កម្មវិធីថែទាំសួននាពេលរដូវក្តៅសម្រាប់យុវវ័យដែលអាចមានហានិភ័យ។ នេះគឺជាជំនួយមូលនិធិផ្ទាល់ទៅកម្មវិធី New Start School។

តម្លៃប៉ានស្មាន: $66,000

   

កម្មវិធីមជ្ឈមណ្ឌលយុវជននៅឡក បីន Log Cabin

ពង្រឹងកម្មវិធីយុវជនដែលមានស្រាប់ដែលកំពុងប្រតិបត្តិការនៅខាងក្រៅ Log Cabin ដើម្បីផ្តល់ជូនការដាក់បញ្ចូលកន្លែងសាធារណៈសម្រាប់យុវជនដែលមានអាយុពី 14-18 ឆ្នាំ • មិនគិតថ្លៃចំពោះយុវជនទាំងអស់ ដែលមានអាយុ 14-18 ឆ្នាំ • សកម្មភាពផ្សេងៗបន្ទាប់ពីការរៀននៅសាលា • កម្មវិធីរដូវក្តៅ

តម្លៃប៉ានស្មាន: $50,000

   

ការអប់រំអ្នកបោះឆ្នោត

ការអប់រំអ្នកបោះឆ្នោត និងការផ្សព្វផ្សាយ អប់រំសមាជិកសហគមន៍បន្ទាប់បន្សំអំពីការចុះឈ្មោះបោះឆ្នោត និងរបៀបយល់ដឹងអំពីសន្លឹកឆ្នោត។

តម្លៃប៉ានស្មាន: $40,000

   

កម្មវិធី Wolverine Select – ការផ្តល់មូលនិធិ

គាំទ្រដល់ការចូលរួមក្នុងកម្មវិធីកីឡាបាល់បោះសម្រាប់យុវវ័យមកពីក្រុមគ្រួសារដែលមានប្រាក់ចំណូលទាបឬសិស្សដែលមានប្រវត្តិខ្វះខាត។ សិស្ស (ថ្នាក់ទី 3-11) នឹងចូលរួមក្នុងការបណ្ដុះបណ្ដាលប្រចាំសប្តាហ៍ ការប្រកួតក្នុងតំបន់ និងនៅកន្លែងកម្មវិធីជាមួយអ្នកដែលជាដៃគូ។ ការបង្កើតកម្មវិធីមានរួមបញ្ចូលការគាំទ្រផ្នែកសិក្សា ការណែនាំ និងការបង្កើនឱកាស។ នេះគឺជាជំនួយមូលនិធិផ្ទាល់ទៅកម្មវិធី Wolverine Select។

តម្លៃប៉ានស្មាន: $30,000

   

កម្មវិធីសំដែងសិល្បៈវប្បធម៌ Nepantla Cultural Art Programming

ការផ្តល់មូលនិធិដើម្បីផ្តល់ការកសាងសមត្ថភាព និងកម្មវិធីដល់កន្លែងសំដែងសិល្បៈវប្បធម៌របស់មជ្ឈមណ្ឌល Nepantla សម្រាប់សិល្បករដែលជាជនជាតិឡាតាំង Latinx និងសហគមន៍នៅក្នុងតំបន់ White Center ។ នេះគឺជាជំនួយមូលនិធិផ្ទាល់ទៅមជ្ឈមណ្ឌល Nepantla Center ។

តម្លៃប៉ានស្មាន: $150,000

   

សាលាបឋមសិក្សា White Center Heights - មជ្ឈមណ្ឌលធនធានសម្រាប់ក្រុមគ្រួសារ

ការផ្តល់មូលនិធិសម្រាប់សមាជិកបុគ្គលិកដែលចេះពីរភាសាដើម្បីជួយក្រុមគ្រួសារដោយផ្តល់ការទំនាក់ទំនងគ្នាជាភាសាសូម៉ាលី វៀតណាម និងអេស្ប៉ាញ ការកសាងសមត្ថភាព សម្ភារៈសម្រាប់មជ្ឈមណ្ឌលផ្ដល់ធនធាន។ នេះគឺជាជំនួយមូលនិធិផ្ទាល់ទៅ White Center Heights Elementary។

តម្លៃប៉ានស្មាន: $25,000

   

ឯកសារការផ្លាស់ទីលំនៅ - ភាពយន្ត

ការផ្តល់មូលនិធិដើម្បីគាំទ្រដល់ការបង្កើតខ្សែភាពយន្តឯកសារ ដែលចាប់យកឥទ្ធិពលនៃការផ្លាស់ទីលំនៅនៅក្នុងតំបន់ដែលមិនបានរួមបញ្ចូលនៃមជ្ឈមណ្ឌល White Center/North Highline។

តម្លៃប៉ានស្មាន: $83,000

   

កម្មវិធីអំណោយផ្ដល់ក្តីសង្ឃឹម (Gifts of Hope)

ការផ្តល់មូលនិធិដើម្បីគាំទ្រដល់ការកសាងសមត្ថភាព/សហគមន៍សម្រាប់កម្មវិធីអំណោយផ្ដល់ក្តីសង្ឃឹម ដែលផ្តល់ធនធានសម្រាប់សមាជិកសហគមន៍ដែលមានប្រាក់ចំណូលទាប ឬអ្នកដែលខ្វះខាត។ នេះគឺជាជំនួយមូលនិធិផ្ទាល់ទៅកម្មវធីអំណោយផ្ដល់ក្តីសង្ឃឹម។

តម្លៃប៉ានស្មាន: $175,000

   

អង្គការ Salvation Army - សិក្ខាសាលា

ការផ្តល់មូលនិធិសម្រាប់ការរៀបចំកម្មវិធី STEM ដោយឥតគិតថ្លៃសម្រាប់យុវជននៅមជ្ឈមណ្ឌល White Center/North Highline។

តម្លៃប៉ានស្មាន: $48,600

   

កម្មវិធីកីឡា Gameshape

កម្មវិធីអប់រំកាយវប្បកម្មក្រោយពេលចេញពីរៀនដោយឥតគិតថ្លៃ ដែលបង្រៀនពីគោលការណ៍នៃចលនាតាមរយៈការហ្វឹកហ្វឺនដោយតាមក្បួនកីឡា កម្លាំង និងភាពមាំមួន។ សម្រាប់យុវវ័យពីអាយុ 8-17 ឆ្នាំ កំឡុងឆ្នាំសិក្សា/ ជំរុំហ្វឹកហ្វឺកនារដូវក្តៅ។ នេះគឺជាជំនួយមូលនិធិផ្ទាល់ទៅ Gamehape។

តម្លៃប៉ានស្មាន: $25,000

   

សុខភាពផ្លូវចិត្ត - ការគាំទ្រចំពោះការព្រួយបារម្ភ

ក្រុមសម្របសម្រួល/សិក្ខាសាលាសម្រាប់យុវជន ក្រុមគ្រួសារដែលមានប្រាក់ចំណូលទាប។

តម្លៃប៉ានស្មាន: $32,500

   

ការគាំទ្រការអប់រំឪពុកម្តាយ/ការតស៊ូមតិ

ការផ្តល់មូលនិធិដើម្បីគាំទ្រដល់ការអប់រំឪពុកម្តាយនៅក្នុងសាលារៀន ដែលនឹងជំរុញដល់ឪពុកម្តាយក្នុងការតស៊ូមតិសម្រាប់កូនរបស់ពួកគេ។

តម្លៃប៉ានស្មាន: $60,000