សូមស្វាគមន៍មកកាន់ការបោះឆ្នោតគម្រូតាមប្រព័ន្ធឌីជីថល អំពី ការចូលរួមរៀបចំថវិកា បង្កើតដោយក្រុមការងារ Stanford Crowdsourced Democracy ។
តំបន់ King County គ្រោងនឹងប្រើប្រាស់គម្រោងទាំងអស់ដែលអាចប្រើការបាន ដែលត្រូវបានជ្រើសរើសដោយការបោះឆ្នោតនេះ។ ប្រសិនបើគម្រោងដែលបានជ្រើសរើសមិនអាចដំណើរការបានទេ King County ប្រហែលជាត្រូវផ្លាស់ប្តូរវា ឬប្រើគម្រោងផ្សេងជំនួសវិញ។ សេវាកម្មក្នុងតំបន់ King County (King County Local Services) នឹងប្រាប់សហគមន៍អំពីរបៀប និងពេលណាដែលគម្រោងដែលបានជ្រើសរើសនឹងត្រូវធ្វើ និងអំពីបញ្ហាដែលអាចធ្វើឲ្យគម្រោងពិបាក ឬមិនអាចដំណើរការបាន។
នេះគឺជាឧទាហរណ៍មួយចំនួននៃមូលហេតុដែលគម្រោងមួយដែលប្រហែលជាមិនអាចដំណើរការបាន៖ វាមានតម្លៃលើសពីចំនួនថវិការដែលបានផ្តល់ឱ្យ វាមិនស្របតាមគោលដៅរបស់ King County ឬតម្រូវការផ្លូវច្បាប់ដែលអនុវត្តចំពោះការប្រើប្រាស់មូលនិធិរបស់តំបន់ វាគ្មានការអនុញ្ញាតអោយប្រើប្រាស់ដីធ្លី តំបន់ King County មិនអាចឈានដល់កិច្ចព្រមព្រៀងជាមួយម្ចាស់ដីឯកជនបានទេ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ Participatory Budgeting in Urban Unincorporated King County - PublicInput.com